ប៉ុស្តិ៍ គួតែដឹង
ចុចទីនេះដើម្បីមើលរឿងក្ដៅសាច់
loading...
Sunday, February 12, 2017
Friday, February 10, 2017
គ្រូទាយល្បីឈ្មោះទាយ iPhone ឆ្នាំ ២០១៧ ទាំងបីម៉ូដែលអាចសាកថ្មឥតខ្សែបាន
ចចាមអារ៉ាមភាគច្រើនចេញផ្សាយកន្លងមកថាAppleនឹងបញ្ចេញiPhoneថ្មីដល់ទៅ៣ម៉ូដែលនៅឆ្នាំ២០១៧នេះហើយឥឡូវនេះអ្នកវិភាគMingChiKuoដែលភាគច្រើនទាយត្រូវពីiPhoneជំនាន់ថ្មីបានអះអាងថាiPhoneទាំងបីម៉ូដែលនឹងមានបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែ។
លោកKuoបាននិយាយថាការសាកថ្មឥតប្រើខ្សែនេះអាចធ្វើឲ្យផ្នែកខាងក្នុងនៃទូរសព្ទឡើងកម្ដៅបានហេតុនេះគាត់រំពឹងថាiPhoneជំនាន់ថ្មីនឹងមានប្រើដុំ3DTouchថ្មីដែលមានបន្ថែមបន្ទះធ្យូងថ្មច្រើនជាងមុនដើម្បីទប់ស្កាត់កុំឲ្យស្មាតហ្វូនមានដំណើរការខុសប្រក្រតីដោយសារការឡើងកម្ដៅ។
3DTouchប្រភេទថ្មីនេះអាចនឹងថ្លៃជាងមុន៥ដុល្លារសម្រាប់ការផលិតiPhoneមួយគ្រឿងៗ។ត្បិតថាឡើងថ្លៃតែបន្តិចមែនប៉ុន្តែតាមរបាយការណ៍ម្សិលមិញឲ្យដឹងថាiPhone8ដែលជាម៉ូដែលពិសេសជាងគេក្នុងចំណោមម៉ូដែលទាំង៣នឹងអាចមានតម្លៃចាប់ពី១០០០ដុល្លារឡើងទៅឯណោះ៕
Subscribe to:
Posts (Atom)